khmer eng
  • ឯកឧត្ដម ជឹម លាវ បាននាំយកអំណោយសម្ភារៈ ប្រើប្រាស់គ្រឿង ឧបភោគបរិភោគ ជូនកម្មករ កម្មការិនីកំពុងធ្វើផ្លូវ និងធ្វើសាលាបុណ្យនៅភូមិទី១០ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម ចំនួន៣៩នាក់
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្ដម ជឹម លាវ ឯកឧត្តម ច្រឹង គឹមស្រ៊ាន និងលោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាលយ័សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា បាននាំយកអំណោយសម្ភារៈ ប្រើប្រាស់គ្រឿង ឧបភោគបរិភោគរួមមាន៖ អង្ករ៤០០គីឡូ មី៦០កេះ ទឹកត្រី៦០ដប ទឹកស៊ីអីវ៦០ដប ត្រីខកំប៉ុង៥០០កំប៉ុង ទឹកដោះគោឆៅ៤៨០កំប៉ុង ទឹកសុទ្ធ២៤០ដប សៀង១៥គីឡូ ត្រីងៀត១៥គីឡូ ភួយ៣៩ភួយ មុង៣៩មុង ក្រម៉ា៣៩ក្រម៉ា និងថវិកាចំនួន ៤,១០០,០០០៛ របស់សម្តេចទៅជូនកម្មករ កម្មការិនីកំពុងធ្វើផ្លូវ និងធ្វើសាលាបុណ្យនៅភូមិទី១០ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម ចំនួន៣៩នាក់ ។ បន្ទាប់មក ឯកឧត្តម ជឹម លាវ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនីពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសូមបងប្អូនរក្សាការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ត្រូវរក្សាអនាម័យ និងគម្លាតសង្គម អោយបានល្អ ត្រូវចេះសាមគ្គីគ្នា ឱ្យស្របនឹងប្រសាសន៍ណែនាំរបស់សម្តេចតេជោប្រមុខថ្នាក់ដឹកនាំ ៣ការពារ ៣កុំ ដាច់ខាតកុំជឿពាក្យញុះញុងព័ត៌មានមិនពិតពីពួកអគតិ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail